Acts 6

1នៅគ្រានោះ​ពេល​ពួក​សិស្ស​កំពុង​កើនចំនួនឡើង​នោះ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​បាន​និយាយ​រអ៊ូរទាំចំពោះជនជាតិ​យូដា​ដែល​និយាយ​ភាសា​ហេព្រើរថាការចែក​អាហារ​ប្រចាំថ្ងៃ​ដល់​ពួក​ស្ដ្រីមេម៉ាយ​របស់​ពួកគេ​មិនបាន​ដិតដល់​ទេ។ 2ពេលនោះពួក​សាវក​ទាំងដប់ពីរ​បាន​ហៅ​ពួក​សិស្សទាំងអស់មក​ហើយ​និយាយថា៖ ​«មិនស័ក្ដិសមទេ​ដែល​ឲ្យ​យើងឈប់រវីរវល់​នឹង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ទៅបម្រើតុ​នោះ 3ដូច្នេះបងប្អូន​អើយ! ​សូម​ជ្រើសរើសបុរសប្រាំពីរ​នាក់​ក្នុងចំណោមអ្នករាល់គ្នា​ដែល​មាន​កេរ្ដិ៍ឈ្មោះល្អពេញ​ដោយ​ព្រះ​វិញ្ញាណនិងប្រាជ្ញា​មក​នោះ​យើង​នឹង​តែងតាំងអ្នកទាំងនោះ​ឲ្យ​មើលខុសត្រូវ​លើ​មុខងារនេះ 4រីឯយើង​វិញ​យើង​នឹង​បន្ដ​នៅក្នុង​សេចក្ដី​អធិស្ឋាននិងការបម្រើព្រះបន្ទូល​យ៉ាង​ខ្ជាប់ខ្ជួន 5អង្គប្រជុំទាំងមូលពេញចិត្ដនឹងសំណើ​នេះ​ណាស់ដូច្នេះ​ពួកគេ​ក៏ជ្រើសរើស​លោក​ស្ទេផាន​ជា​អ្នក​ដែល​ពេញ​ដោយ​ជំនឿនិង​ព្រះ​វិញ្ញាណបរិសុទ្ធ​លោក​ភីលីព​លោក​ប្រូខូរ៉ុស​លោក​នីកាន័រ​លោក​ទីម៉ូន​លោក​ប៉ាមេណានិង​លោក​នីកូឡាស​ជា​អ្នក​ចូល​សាសនា​យូដា​មក​ពី​ក្រុង​អាន់ទីយ៉ូក 6ពួកគេបាន​នាំអ្នកទាំងនោះ​មក​ឈរនៅ​ចំពោះ​មុខ​ពួក​សាវកហើយ​ពួក​សាវក​ក៏អធិស្ឋាន​ដោយ​ដាក់ដៃលើអ្នកទាំងនោះ 7ដូច្នេះព្រះបន្ទូល​របស់​ព្រះជាម្ចាស់ក៏​កាន់តែ​ចម្រើនឡើងហើយចំនួនសិស្សនៅ​ក្រុង​យេរូសាឡិមក៏កើនឡើងយ៉ាងច្រើន​ពួក​សង្ឃជាច្រើនក៏ប្រតិបត្តិតាមជំនឿនេះ​ដែរ! 8រីឯលោក​ស្ទេផាន​ជា​មនុស្ស​ម្នាក់​ពេញ​ដោយ​ព្រះគុណនិងអំណាច​គាត់​បាន​ធ្វើការអស្ចារ្យនិងទីសំគាល់ធំៗក្នុងចំណោមប្រជាជន 9នៅពេលនោះមាន​មនុស្ស​ខ្លះ​មក​ពីសាលាប្រជុំមួយដែលហៅថា​ក្រុម​សេរីភាព​ដែល​មាន​ពួក​អ្នកក្រុង​គីរេន​ពួក​អ្នកក្រុង​អ័លេក្សានទ្រានិង​អ្នក​ខ្លះមកពី​ស្រុក​គីលីគានិង​ស្រុក​អាស៊ី​បាន​សួរដេញដោល​លោក​ស្ទេផាន 10ប៉ុន្ដែពួកគេ​មិនអាចតទល់​នឹង​សេចក្ដីដែល​លោក​ស្ទេផាន​និយាយ​ដោយ​ប្រាជ្ញានិង​ព្រះ​វិញ្ញាណ​នោះ​បាន​ទេ 11ដូច្នេះពួកគេ​ក៏អូសទាញមនុស្សខ្លះ​ឲ្យ​និយាយថា៖ ​«យើង​បាន​អ្នកនេះនិយាយពាក្យប្រមាថដល់លោកម៉ូសេនិងព្រះជាម្ចាស់ 12ពួកគេបាន​ញុះញង់ប្រជាជន​ពួក​ចាស់ទុំនិង​ពួក​គ្រូវិន័យហើយ​ពួកគេ​ក៏​នាំគ្នា​មកចាប់លោកស្ទេផានយក​ទៅ​ដាក់នៅ​ចំពោះ​មុខក្រុមប្រឹក្សាកំពូល 13ពួកគេបាន​រៀបចំ​ពួក​សាក្សីក្លែងក្លាយ​ឲ្យ​និយាយថា៖ ​«មនុស្សនេះ​ចេះតែ​និយាយពាក្យជំទាស់នឹងទីបរិសុទ្ធ​នេះ​ព្រមទាំងគម្ពីរវិន័យឥតឈប់ឈរឡើយ 14ដ្បិតយើង​បាន​គាត់និយាយថាយេស៊ូជា​អ្នក​ក្រុង​ណាសារ៉ែតនេះ​នឹង​បំផ្លាញកន្លែងនេះចោលហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលលោកម៉ូសេ​បាន​ប្រគល់​ឲ្យ​យើង​ទៀត​ផង»។ 15រីឯពួក​អ្នក​ដែល​អង្គុយនៅក្នុងក្រុមប្រឹក្សាកំពូល​បាន​សម្លឹងមើលលោកស្ទេផានគ្រប់ៗគ្នាពួកគេ​បាន​ឃើញមុខ​របស់​គាត់ដូចជាមុខ​របស់​ទេវតា
Copyright information for KhmKCB